Springtomize 3​ កំពូល​ Tweak​ សម្រាប់​កែកុន

សម្រាប់អ្នកដែលធ្លាប់ប្រើប្រាស់ iOS 5 រឺក៏ iOS 6 មួយចំនួន​ប្រាកដ​ជា​ស្គាល់​ច្បាស់​ណាស់​ថា​ តើ​អ្វី​គឺ​ជា​ Springtomize។​ យើង​អាច​និយាយ​បាន​ថា​ វា​គឺ​ជា​កំពូល​ Tweak​ ព្រោះ​អី​វា​អនុញ្ញាតិ​អោយ​យើង​ កែ​ច្នៃ​ និង​កែ​សម្រួល​អ្វី​បាន​ជា​ច្រើន​ ដែល​ត្រូវ​បាន​គេ​ប្រសិទ្ធ​នាម​ថា​ All​ in​ One។
បន្ទាប់ពី iOS 7 បាន Jailbreak រួចហើយ Tweak​ Springtomize​ គឺ​ជា​ Tweak​ តែ​មួយ​គត់​ ដែល​គេ​ទន្ទឹង​រង់​ចាំ​ច្រើន​បំផុត​ ដោយ​សារ​តែ​ iOS 7​ និង​កាន់​តែ​អស្ចារ្យ​ ជា​មួយ​ Springtomize 3។
ឥលូវនេះ Springtomize 3 មានដាក់អោយប្រើប្រាស់ជាផ្លូវការហើយ​ នៅ​លើ​ iOS​ 7​ ដែល​មុខ​ងារ​របស់​វា​មួយ​ចំនួន​ កាន់​តែ​ពិសេស​ និង​ប្លែក​ ខុស​ពី​ជំនាន់​មុនៗ។​ សម្រាប់​ Springtomize 3​ នេះ​ វា​អនុញ្ញាតិ​អោយ​យើង​កែ​ច្នៃ​ នៅ​កន្លែង​ជា​ច្រើន​ ដូច​ជា​ Home Screen,​ App​ switcher,​ Lock screen,​ Folders​ និង​តំបន់​មួយ​ចំនួន​ទៀត។
តើលោកអ្នកចង់សាកល្បងប្រើប្រាស់វា​ ដោយ​ឥត​គិត​ថ្លៃ​ដែរ​រឺ​ទេ?
សូមចូលទៅកាន់ Cydia > Manage > Source > Edit >​ Add​ និង​វាយ​ពាក្យ​Cydia.myrepospace.com/cydown/​ បន្ទាប់​មក​ទៀត​ ស្វែង​រក​ពាក្យ​ Springtomize​ 3​ iOS 7​ ហើយ​តម្លើង​វា​ជា​ការ​ស្រេច។
លោកអ្នកអាចសាកល្បង ផ្លាស់ប្តូរ ល្បឿន Animations​ បាន​ ពី​យឺត​ទៅ​លឿន​ រឺ​ក៏​អ្វី​ជា​ច្រើន​ទៀត​ ទៅ​តាម​អ្វី​ដែល​ចង់​បាន។​ នៅ​ក្នុង​នោះ​ គឺ​វា​សំបូរ​ទៅ​ដោយ​ការ​ផ្លាស់​ប្តូរ​ ដូច្នេះ​ វា​អាស្រ័យ​លើ​អ្នក​ស្រាវជ្រាវ​ខ្លួន​ឯង​ ថា​តើ​មុខ​ងារ​មួយណា​ សម្រាប់​ធ្វើ​អ្វី។​ បន្ទាប់​ពី​ធ្វើ​ការ​កែ​សម្រួល​ហើយ​ សូម​ចុច​ពាក្យ​ “ Setting​ changed,​ Tab​ to​ apply​ “ ដែល​ស្ថិត​នៅ​ផ្នែក​ខាង​លើ​នៃ​ទូរស័ព្ទ។
ដើម្បីដឹងថា តើ Springtomize 3 អាចធ្វើអ្វីបានខ្លះ​ សូម​ទស្សនា​វីដេអូ​នេះ​ទាំង​អស់​គ្នា

Tweak មួយនេះ គឺជា Tweak ដ៏កំពូលមួយ ពីព្រោះវាមានទំហំត្រឹមតែ​ 500kb​ តែ​ប៉ុណ្ណោះ ​ប៉ុន្តែ​សមត្ថភាព​របស់វា​ គឺ​មាន​ច្រើន​រាប់​មិន​អស់​ទេ។
សូមសាកល្បងប្រើប្រាស់វាទាំងអស់គ្នា​ ហើយ​សូម​ជួយ​ផ្តល់​យោបល់​អោយ​អ្នក​ដទៃ​ផង​ថា ​តើ​វា​ពិត​ជា​មាន​គុណ​សម្បត្តិ​ច្រើន​ រឺ​យ៉ាង​ណា​នោះ។

ប្រភពមកពីៈ Cambo-Report

Comments