គន្លឹះ​ទាញយក Firmware (IPSW) សម្រាប់ iPhone/iPad

Following: http://www.sombokit.com/2013/10/02/how-to-download-firmware-ipsw-for-iphoneipad.html

ក្រុម​ហ៊ុន Apple បាន​ផ្តល់ File Firmware (IPSW) ទៅ​កាន់ Developers ដែល​អាច​ឲ្យ​ពួកគេ​ងាយ​ក្នុងការ​ដំឡើង​លើ​ឧបករណ៍ iOS ដូចជា iPhone, iPad​ ជាដើម ។ យ៉ាង​ណា​មិញ File IPSW ពិត​ជា​មាន​ប្រយោជន៍​សម្រាប់​អ្នក​ចង់ ឡើង Version (Upgrade) ឬ ​ទម្លាក់ Version (Downgrade) ទៅ​តាម​តម្រូវការ​ និង​ប្រភេទ iOS ។
លោកអ្នក​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា កម្មវិធី iTunes 11.1 ជាកំណែ​ប្រែ​ដែល Apple បាន​បិទ iTunes មិន​បន្ត​អនុញ្ញាត​ឲ្យ​ប្រើ របៀប Restore ដោយ​ប្រើ File IPSW (Custom Restore ដោយ​ចុច Shift+Restore) ដូច​មុន​ទៀត​បានទេ ។ ប៉ុន្តែ​​លោកអ្នក​នៅតែ​អាច​ប្រើ File IPSW បាន​ដោយ​ប្រើ​កំណែ​ប្រែ​ចាស់ ត្រឹម iTunes 11.0 ។ ដើម្បី​អាច​ទាញ​យក​ File Firmware សម្រាប់ iPhone, iPad, iPod Touch និង Apple TV លោកអ្នក​អាច​ស្វែង​រក​បាន​តាម​ការ​​បង្ហាញជូន​ខាងក្រោម៖

មុននឹង​សម្រេច​ចិត្ត​ថា​ទាញ​យក Firmware ពី​ប្រភព​​ណា​មួយ សូម​លោកអ្នក​ប្រយ័ត្ន​ការ​ប្រើ​ប្រាស់​ Firmware ដែល​មិន​ល្អ ឬ​ខុស​ប្រភេទ​ដែល​ជា​ហេតុ​នាំ​ឲ្យ​អាច​មាន​បញ្ហា​ប៉ះពាល់​ដល់​ទូរស័ព្ទ ឬ​ឧបករណ៍ iOS របស់​អ្នក បាន​យ៉ាង​ងាយ ។ IPSWDownload / IPSWDownloader គឺអាច​កំណត់​បាន​ថា​ជា​ប្រភព​ដ៏​ល្អ​មួយ​​សម្រាប់​ទាញ​យក iOS Firmware ជា File IPSW ។ លោកអ្នក​គ្រាន់​តែ​ចុច​ជ្រើស​រើស​​ប្រភេទ​ឧបករណ៍ (ឧ. iPhone)  ម៉ូដែល (ឧ. 5s) និង​កំណែ​ប្រែ​របស់ Firmware (ឧ. 7.0) ហើយ​សូម​ចុច​លើ​ Download  បន្ទាប់​មក File IPSW នឹង​ចាប់​ផ្តើម​ទាញ​យក​ដោយ​ស្វ័យ​ប្រវត្តិ ។
iClarified ក៏​ជា​ប្រភព​ធំ​មួយ​ដែរ​សម្រាប់រាយ​បញ្ជី File iPhone Firmware រាល់​គ្រប់ប្រភេទកំណែប្រែ iOS ដោយ​រួម​បញ្ចូល​ទាំង​កំណែ​ប្រែ​ចុងក្រោយ​របស់ iOS 7.0.2 ។ ក្រៅពី​នេះ​ក៏​មាន​គេហ​ទំព័រ​មួយ​ចំនួន​ទៀត​ដូចជា RedmondPie, iDownloadBlog និង OSXDaily បាន​ផ្តល់​តំណភ្ជាប់​ដោយ​ផ្ទាល់​សម្រាប់​ងាយ​ស្រួល​ក្នុងការទាញ​យក File IPSW ។

Comments